|
|
ក្លឹបមេឃខៀវ Manchester City កំពុងធ្វើកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធវ័យក្មេង Julian Alvarez
សញ្ជាតិអាហ្សង់ទីនដែលបច្ចុប្បន្នលេងនៅក្លឹប River Plate។
គួរបញ្ជាក់ថា Alvarez ស៊ុតបាន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៦ប្រកួតឲ្យក្រុមជើងឯកក្នុងលីគកំពូលរបស់អាហ្សង់ទីន
ហើយត្រូវបានគេចាត់ជាកីឡាករវ័យក្មេងដែលឡើងជើងជាងគេនៅអាមេរិកខាងត្បូង។ កីឡាករវ័យ២១ឆ្នាំក៏មានឱកាសបង្ហាញខ្លួនឲ្យជម្រើសជាតិអាហ្សង់ទីន៥ដង និងជួយអោយឈ្នះពាន Copa America កាលពីខែ កក្កដាផងដែរ។
Manchester City អាចនិងត្រូវជះលុយប្រមាណជាង ២០លានអឺរ៉ូក្នុងការនាំខ្សែប្រយុទ្ធវ័យក្មេងនេះមកកាន់ទឹកដី Manchesterនិងអាចជាអ្នកជំនួសតំណែង Sergio Aguero នៅ Man City ដែលបានចូលនិវត្តន៍កាលពីពេលថ្មីៗ ៕
ប្រភព: BBC Sport
CHAMPIONS LEAGUE REAL MADRID VS ARSENAL ...
CHAMPIONS LEAGUE INTER MILAN VS BAYERN MUNICH ...
CHAMPIONS LEAGUE ASTON VILLA VS PSG ...
CHAMPIONS LEAGUE DORTMUND VS BARCELONA ...
ការទទួលជ័យជម្នះយ៉ាងត្រចះត្រចង់របស់ Liverpool ក្នុងលទ្ធផល 2-1 លើក្រុម West Ham បានធានាកៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ UEFA Champions League សម្រាប់រដូវកាល 2025-26។...